Biblia Todo Logo
La Biblia Online

- Anuncios -




លោកុ‌ប្បត្តិ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 លុះ​ព្រលឹម​ស្រាងៗ ទេវតា​ក៏​បង្ខំ​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង យក​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ចេញ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ»។

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

15 លុះ​អរុណរះឡើង ពួក​ទូតសួគ៌​ក៏​តឿន​ឡុត​ថា​៖ “ចូរ​ក្រោកឡើង យក​ប្រពន្ធ និង​កូនស្រី​ទាំង​ពីរ​របស់អ្នក​ដែល​នៅទីនេះ​ចេញទៅ ក្រែងលោ​អ្នក​ត្រូវបាន​បំផ្លាញ​ក្នុង​អំពើទុច្ចរិត​របស់​ទីក្រុង​នេះ”។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ពេល​ភ្លឺ​ស្រាងៗ​ទេវតា​នាំ​គ្នា​បង្ខំ​លោក​ឡុត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​លោក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ

Ver Capítulo Copiar

អាល់គីតាប

15 ពេល​ភ្លឺ​ស្រាងៗ ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​បង្ខំ​ឡូត​ថា៖ «ចូរ​ក្រោក​ឡើង នាំ​ប្រពន្ធ និង​កូន​ស្រី​ទាំង​ពីរ​របស់​អ្នក​ដែល​នៅ​ជា​មួយ​ចេញ​ទៅ កុំ​ឲ្យ​វិនាស ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ក្រុង​នេះ​ឡើយ»។

Ver Capítulo Copiar




លោកុ‌ប្បត្តិ 19:15
11 Referencias Cruzadas  

ដូច្នេះ ឡុត​ក៏​ចេញ​ទៅ​ប្រាប់​កូន​ប្រសា ដែល​បាន​រៀប​ការ​ជាមួយ​កូន​ស្រី​របស់​គាត់​ថា៖ «ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ពី​ទី​នេះ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បម្រុង​នឹង​បំផ្លាញ​ទី​ក្រុង​នេះ​ហើយ»។ ប៉ុន្ដែ កូន​ប្រសា​របស់​គាត់​ស្មាន​ថា​គាត់​និយាយ​លេង។


ប៉ុន្ដែ ដោយ​សារ​គាត់​នៅ​បង្អែ‌បង្អង់ ទេវតា​ក៏​ចាប់​ដៃ​គាត់ ប្រពន្ធ​គាត់ ហើយ​កូន​ស្រី​គាត់​ទាំង​ពីរ នាំ​ចេញ​ទៅ​ទុក​ឲ្យ​នៅ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​ដល់​គាត់។


កាល​បាន​នាំ​ពួក‌គេ​មក​ខាង​ក្រៅ​ហើយ ទេវតា ប្រាប់​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​មក​ក្រោយ ក៏​កុំ​ឈប់​នៅ​ស្រុក​វាល​ណា​មួយ​ឲ្យ​សោះ! ចូរ​រត់​គេច​ទៅ​ឯ​ភ្នំ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស»។


ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ទី​នោះ​ទៅ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ទី​នោះ​សិន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​ក្រុង​នោះ​ថា "សូអារ" ។


ព្រះ‌អង្គ​នឹង​សង​ទៅ​គេ​វិញ តាម​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​សូន្យ ដោយ​សារ​អំពើ​អាក្រក់​របស់​គេ គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង នឹងធ្វើ​ឲ្យ​គេ​វិនាស​សូន្យ​ទៅ។


ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​បាន​ស្តាប់​អ្នក នៅ​វេលា​ដែល​យើង​គាប់​ចិត្ត ហើយ​យើង​បាន​ជួយ​អ្នក នៅ​ថ្ងៃ​ដែល​យើង​សង្គ្រោះ »។ មើល៍ វេលា​ដែល​ព្រះ​គាប់​ព្រះ‌ហឫ‌ទ័យ គឺ​ឥឡូវ​នេះ​ហើយ! មើល៍ ថ្ងៃ​ដែល​ព្រះ‌សង្គ្រោះ គឺ​ឥឡូវ​នេះ​ហើយ!


បន្ទាប់​មក ខ្ញុំ​ឮ​សំឡេង​មួយ​ទៀត​ពី​លើ​មេឃ ពោល​ថា៖ «ប្រជា‌រាស្ត្រ​យើង​អើយ ចូរ​ចេញ​ពី​ទី​ក្រុង​នោះ​មក ដើម្បី​កុំ​ឲ្យ​អ្នក​មាន​ចំណែក​ក្នុង​អំពើ​បាប​របស់​គេ​ឡើយ ក្រែង​ត្រូវ​រង​គ្រោះ​កាច​ជា​មួយ​គេ​ដែរ


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos