លោកុប្បត្តិ 18:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ពេលនោះ ម្នាក់ពោលឡើងថា៖ «ដល់វេលាកំណត់ យើងនឹងវិលមករកអ្នកវិញជាមិនខាន ហើយសារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ខាងក្រោយលោក នៅមាត់ទ្វារជំរំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល10 នោះម្នាក់ក្នុងពួកគេនិយាយថា៖ “ឆ្នាំក្រោយយើងនឹងត្រឡប់មកឯអ្នកវិញជាមិនខានក្នុងពេលដដែលនេះ ហើយមើល៍! សារ៉ាប្រពន្ធរបស់អ្នកនឹងមានកូនប្រុសម្នាក់”។ ពេលនោះ សារ៉ាបានលួចស្ដាប់នៅមាត់ទ្វាររោងដែលនៅខាងក្រោយអ័ប្រាហាំ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ព្រះអម្ចាស់ មានព្រះបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ លោកស្រីសារ៉ាឈរស្ដាប់ក្រោយខ្នងលោក នៅមាត់ទ្វារជំរំ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ទ្រង់មានបន្ទូលថា ដល់កំណត់ អញនឹងមកឯឯងវិញជាមិនខាន នោះសារ៉ាប្រពន្ធឯងនឹងមានកូនប្រុស១ ចំណែកសារ៉ាដែលនៅមាត់ទ្វារត្រសាលខាងក្រោយគាត់ នាងក៏បានឮដែរ Ver Capítuloអាល់គីតាប10 អុលឡោះតាអាឡា មានបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ សារ៉ាឈរស្តាប់ក្រោយខ្នងគាត់ នៅមាត់ទ្វារជំរំ។ Ver Capítulo |