Biblia Todo Logo
La Biblia Online

- Anuncios -




លេវី‌វិន័យ 18:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​ប្រពន្ធ​ឪពុក​អ្នក ដែល​ឪពុក​អ្នក​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង ឬ​ប្អូន​ស្រី​បង្កើត​នឹង​អ្នក​ហើយ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ឯ​កេរ‌ខ្មាស​របស់​កូន​ស្រី​នៃ​ប្រពន្ធ​ឪពុក​ឯង ដែល​ឪពុក​ឯង​បង្កើត​មក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​នាង​នោះ​ជា​បង​ឬ​ប្អូន​ស្រី​បង្កើត​នឹង​ឯង​ហើយ

Ver Capítulo Copiar

អាល់គីតាប

11 មិន​ត្រូវ​រួម‌រ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ​នាង​ជា​ប្អូន​ស្រី​របស់​អ្នក។

Ver Capítulo Copiar




លេវី‌វិន័យ 18:11
4 Referencias Cruzadas  

នាង​ប្រកែក​ថា៖ «ទេ បង​អើយ កុំ​ធ្វើ​បាប​ខ្ញុំអី ព្រោះ​ធ្វើ​ដូច្នេះ ខុស​នឹង​បវេណី​ក្នុង​ពួក​អ៊ីស្រា‌អែល​ខ្លាំង​ណាស់ សូម​កុំ​ប្រព្រឹត្ត​អា‌ក្រក់​យ៉ាង​នេះ។


ឯ​កេរ‌ខ្មាស​របស់​ចៅ​ស្រី​ខាង​កូន​ប្រុស ឬ​ខាង​កូន​ស្រី​អ្នក នោះ​មិន​ត្រូវ​បើក​ឡើយ ដ្បិត​គឺ​ជា​កេរ‌ខ្មាស​របស់​ខ្លួន​ឯង។


កុំ​ឲ្យ​បើក​កេរ‌ខ្មាស​របស់​ម្តាយ​ធំ ឬ​ម្តាយ​មីង​ខាង​ឪពុក​អ្នក​ឡើយ ដ្បិត​នាង​នោះ​ជា​សាច់​បង្កើត​នឹង​ឪពុក​អ្នក


ឯ​កេរ‌ខ្មាស​របស់​បង ឬ​ប្អូន​ស្រី​អ្នក ទោះ​បើ​ជា​កូន​ខាង​ឪពុក ឬ​ខាង​ម្តាយ​អ្នក ដែល​កើត​នៅ​ផ្ទះ ឬ​នៅ​ឯ​ណា​ទៀត​ក្តី នោះ​ក៏​មិន​ត្រូវ​បើក​ឡើយ។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos