យ៉ូអែល 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯជ្រលងភ្នំយេហូសាផាត ដ្បិតនៅទីនោះ យើងនឹងអង្គុយជំនុំជម្រះ សាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 «ចូរឲ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ត្រូវឲ្យសាសន៍ទាំងប៉ុន្មានភ្ញាក់ឡើង ហើយមកឯច្រកភ្នំយេហូសាផាត ដ្បិតនៅទីនោះ អញនឹងអង្គុយជំនុំជំរះអស់ទាំងសាសន៍ ដែលនៅព័ទ្ធជុំវិញ Ver Capítuloអាល់គីតាប12 «ចូរឲ្យប្រជាជាតិនានាក្រោកឡើង ទៅប្រមូលផ្ដុំគ្នានៅជ្រលងភ្នំយេហូសាផាត ដ្បិតយើងនឹងអង្គុយវិនិច្ឆ័យទោសប្រជាជាតិ ទាំងអស់ដែលនៅជុំវិញ ក្នុងជ្រលងភ្នំនោះ។ Ver Capítulo |
គ្រានោះ យើងនឹងឲ្យកន្លែងមួយដល់ពួកកុក សម្រាប់ជាទីបញ្ចុះសពនៅក្នុងស្រុកអ៊ីស្រាអែល គឺនៅជ្រលងភ្នំរបស់អ្នកដំណើរ ខាងកើតសមុទ្រ។ ជ្រលងភ្នំនោះនឹងបិទខ្ទប់អ្នកដំណើរ ហើយនៅទីនោះគេនឹងកប់សាកសពពួកកុក និងប្រជាជនជាច្រើនឥតគណនាទាំងប៉ុន្មានរបស់វា គេនឹងហៅជ្រលងភ្នំនោះថា ហាមុន-កុក ។