យ៉ូអែល 1:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 តើអាហារមិនបានរលាយបាត់ពីភ្នែករបស់យើង ហើយអំណរ និងការសប្បាយរីករាយ ពីព្រះដំណាក់របស់ព្រះនៃយើង ក៏លែងមានទៀតទេឬ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់ព្រះនៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯអាហារ តើមិនបានដាច់ចេញពីចំពោះភ្នែកយើង ព្រមទាំងសេចក្ដីអំណរ នឹងសេចក្ដីរីករាយ ពីព្រះវិហាររបស់ព្រះនៃយើងផងទេឬអី Ver Capítuloអាល់គីតាប16 ពួកយើងឃើញម្ហូបអាហាររលាយបាត់ ពីមុខពួកយើង ហើយនៅក្នុងដំណាក់របស់អុលឡោះជាម្ចាស់នៃយើង ក៏លែងមានអំណរ និងការសប្បាយរីករាយ ទៀតដែរ។ Ver Capítulo |
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។