យ៉ូហាន 6:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ពេលគេឆ្អែតគ្រប់គ្នាហើយ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលចំណិតដែលនៅសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 នៅពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ចូរប្រមូលបំណែកដែលសេសសល់ ដើម្បីកុំឲ្យបាត់អ្វីឡើយ”។ Ver CapítuloKhmer Christian Bible12 ពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលចំណិតនំប៉័ងដែលនៅសល់ កុំខ្ជះខ្ជាយឡើយ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 លុះគេបានបរិភោគឆ្អែតហើយ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរប្រមូលនំប៉័ងដែលនៅសល់ កុំឲ្យបាត់មួយដុំសោះឡើយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ Ver Capítuloអាល់គីតាប12 លុះគេបានបរិភោគឆ្អែតហើយអ៊ីសាប្រាប់ទៅពួកសិស្សថា៖ «ចូរប្រមូលនំបុ័ងដែលនៅសល់ កុំឲ្យមានបាត់មួយដុំសោះឡើយ»។ Ver Capítulo |
ពួកគេចាប់យកបានទីក្រុងដែលមានកំផែងការពារ និងទឹកដីដែលមានជីជាតិ ក៏បានចាប់យកផ្ទះដែលមានពេញដោយរបស់ល្អគ្រប់មុខ និងអណ្តូងដែលជីកស្រាប់ ចម្ការទំពាំងបាយជូរ ដំណាំអូលីវ និងដើមឈើស៊ីផ្លែយ៉ាងច្រើនបរិបូរ។ យ៉ាងនោះ គេបានបរិភោគឆ្អែត ហើយត្រឡប់ជាមានសាច់ធាត់ ក៏មានចិត្តរីករាយ ដោយសារព្រះហឫទ័យសប្បុរសដ៏ធំរបស់ព្រះអង្គ។