យ៉ូហាន 18:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 គេឆ្លើយទៅលោកថា៖ «ប្រសិនបើជននេះមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិននាំគាត់មកជូនលោកទេ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល30 ពួកគេតបថា៖ “ប្រសិនបើអ្នកនេះមិនបានប្រព្រឹត្តការអាក្រក់ទេ ម្ល៉េះសមយើងខ្ញុំមិនបានប្រគល់គាត់មកលោកឡើយ”។ Ver CapítuloKhmer Christian Bible30 ពួកគេឆ្លើយទៅគាត់ថា៖ «បើបុរសម្នាក់នេះមិនបានធ្វើអ្វីអាក្រក់ទេ នោះយើងមិនបញ្ជូនគាត់មកឲ្យលោកទេ!» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្តអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 គេឆ្លើយទៅលោកថា បើវាមិនមែនជាមនុស្សអាក្រក់ នោះយើងខ្ញុំមិនបានបញ្ជូនវាមកទេ Ver Capítuloអាល់គីតាប30 គេជម្រាបលោកថា៖ «ប្រសិនបើគាត់មិនបានប្រព្រឹត្ដអំពើទុច្ចរិតទេ យើងខ្ញុំនាំគាត់មកជូនលោកធ្វើអ្វី!»។ Ver Capítulo |
ព្រះរបស់លោកអ័ប្រាហាំ ព្រះរបស់លោកអ៊ីសាក និងព្រះរបស់លោកយ៉ាកុប ជាព្រះនៃបុព្វបុរសរបស់យើងរាល់គ្នា ទ្រង់បានតម្កើងព្រះយេស៊ូវ ជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានបញ្ជូនទៅ ហើយកាលលោកពីឡាត់សម្រេចថានឹងលែងព្រះអង្គ នោះអ្នករាល់គ្នាបានប្រកែកបដិសេធនៅមុខលោក មិនព្រមទទួលព្រះអង្គទៀតផង។