យ៉ូហាន 15:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា "បាវបម្រើមិនមែនធំជាងចៅហ្វាយឡើយ"។ ប្រសិនបើគេបានបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ គេក៏នឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 ចូរនឹកចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា: ‘បាវបម្រើមិនធំជាងចៅហ្វាយរបស់ខ្លួនទេ’។ ប្រសិនបើគេបៀតបៀនខ្ញុំ គេនឹងបៀតបៀនអ្នករាល់គ្នាដែរ។ ប្រសិនបើគេកាន់តាមពាក្យរបស់ខ្ញុំ គេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ Ver CapítuloKhmer Christian Bible20 ប៉ុន្ដែចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា បាវបម្រើមិនដែលធំជាងចៅហ្វាយរបស់ខ្លួនទេ បើគេបានបៀតបៀនខ្ញុំទៅហើយ នោះគេមុខជាបៀតបៀនអ្នករាល់គ្នាដែរ បើគេកាន់តាមពាក្យរបស់ខ្ញុំ នោះគេមុខជាកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្តិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្តិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ Ver Capítuloអាល់គីតាប20 ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។ Ver Capítulo |