យ៉ូហាន 10:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ព្រះវរបិតា និងខ្ញុំ គឺតែមួយ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល30 ខ្ញុំ និងព្រះបិតា គឺអង្គមួយ”។ Ver CapítuloKhmer Christian Bible30 ហើយខ្ញុំ និងព្រះវរបិតា គឺតែមួយ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ខ្ញុំ និងព្រះបិតាជាអង្គតែមួយ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ខ្ញុំ ហើយនឹងព្រះវរបិតា គឺតែ១ព្រះអង្គទេ។ Ver Capítuloអាល់គីតាប30 ខ្ញុំ និងអុលឡោះជាបិតាជាអង្គតែមួយ»។ Ver Capítulo |
ពិតណាស់ អាថ៌កំបាំងនៃសាសនារបស់យើងអស្ចារ្យណាស់ គឺព្រះអង្គបានសម្ដែងឲ្យយើងឃើញក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មនុស្សបានប្រកាសអំពីព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ គេបានជឿដល់ព្រះអង្គនៅពាសពេញពិភពលោក ព្រះបានលើកព្រះអង្គឡើងទៅក្នុងសិរីល្អ។
យើងដឹងថា ព្រះរាជបុត្រារបស់ព្រះបានយាងមកហើយ ក៏បានប្រទានឲ្យយើងមានប្រាជ្ញា ដើម្បីឲ្យយើងបានស្គាល់ព្រះអង្គដែលពិតប្រាកដ ហើយយើងនៅក្នុងព្រះអង្គដែលពិតប្រាកដ គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះអង្គជាព្រះដ៏ពិតប្រាកដ និងជាជីវិតអស់កល្បជានិច្ច។