យ៉ូស្វេ 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់យើង ដែលយើងបានបង្គាប់គេ គេបានទាំងយករបស់ដែលញែកសម្រាប់នឹងបំផ្លាញទុកខ្លះ គេបានលួច ហើយកុហក គេយករបស់ទាំងនោះទៅទុកជាមួយអីវ៉ាន់របស់ខ្លួន។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយអីវ៉ាន់របស់ខ្លួន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ពួកអ៊ីស្រាអែលបានធ្វើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញាអញ ដែលបានបង្គាប់ដល់គេហើយ គេបានទាំងយករបស់ដែលញែកទុកសំរាប់នឹងបំផ្លាញទៅ គឺគេបានលួច ហើយក៏កុហកដែរ ព្រមទាំងយករបស់នោះទៅទុកជាមួយនឹងអីវ៉ាន់របស់គេផង Ver Capítuloអាល់គីតាប11 ជនជាតិអ៊ីស្រអែលប្រព្រឹត្តអំពើបាប ដោយរំលោភលើសម្ពន្ធមេត្រីដែលយើងបានប្រគល់ឲ្យ គឺពួកគេបានយករបស់ដែលត្រូវបំផ្លាញនោះទុកខ្លះ ជារបស់ដែលយើងហាមមិនឲ្យប៉ះពាល់។ ពួកគេបានលួចយកទៅលាក់ទុកជាមួយឥវ៉ាន់របស់ខ្លួន។ Ver Capítulo |
«បើអ្នកណាប្រព្រឹត្តរំលងច្បាប់ ដោយធ្វើបាបចំពោះរបស់បរិសុទ្ធរបស់ព្រះយេហូវ៉ា ដោយឥតបានដឹង នោះត្រូវនាំយកតង្វាយដែលសម្រាប់ការរំលងមកថ្វាយដល់ព្រះយេហូវ៉ា គឺជាចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ តាមដែលគិតថ្លៃប្រាក់ ជាប្រាក់សេកែលដែលប្រើក្នុងទីបរិសុទ្ធ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង។
គឺប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គបានបង្គាប់ ហើយទៅគោរពប្រតិបត្តិព្រះដទៃ រួចក្រាបថ្វាយបង្គំដល់ព្រះទាំងនោះ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ានឹងឆួលឡើងទាស់នឹងអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវវិនាសបាត់ទៅជាឆាប់ពីស្រុកដ៏ល្អ ដែលព្រះអង្គបានប្រទានឲ្យអ្នករាល់គ្នា។