យ៉ូស្វេ 22:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 បន្ទាប់មក ភីនេហាសជាកូនរបស់សង្ឃអេលាសារ និងពួកមេដឹកនាំ ចាកចេញពីពួកកូនចៅរូបេន និងពួកកូនចៅកាដនៅស្រុកកាឡាដ ត្រឡប់មកស្រុកកាណាន ជួបពួកកូនចៅអ៊ីស្រាអែលវិញ ទាំងនាំដំណឹងនោះមកប្រាប់ពួកគេ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់លោកបូជាចារ្យអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រាអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 ដូច្នេះ ភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នឹងពួកអ្នកទាំងប៉ុន្មានដែលជាកំពូលនោះ គេចេញចាកពីពួកកូនចៅរូបេន នឹងកូនចៅកាឌ់ នៅស្រុកកាឡាត ក៏វិលត្រឡប់ទៅឯស្រុកកាណាន ដល់ពួកកូនចៅអ៊ីស្រាអែលវិញទៅ ព្រមទាំងនាំដំណឹងនោះមកប្រាប់គេដែរ Ver Capítuloអាល់គីតាប32 បន្ទាប់មក លោកភីនេហាស ដែលជាកូនរបស់អ៊ីមុាំអេឡាសារ និងមេដឹកនាំប្រជាជនបានចាកចេញពីកុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធកាដ នៅស្រុកកាឡាដ វិលមកស្រុកកាណាន ជួបជុំនឹងប្រជាជនអ៊ីស្រអែលវិញ ដោយនាំយករបាយការណ៍មកជាមួយផង។ Ver Capítulo |
ភីនេហាសជាកូនរបស់សង្ឃអេលាសារ មានប្រសាសន៍ទៅពួកកូនចៅរូបេន ពួកកូនចៅកាដ និងពួកកូនចៅម៉ាណាសេថា៖ «នៅថ្ងៃនេះ យើងដឹងថា ព្រះយេហូវ៉ាគង់ជាមួយយើងរាល់គ្នាមែន ព្រោះអ្នករាល់គ្នាមិនបានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ាក្នុងការនេះឡើយ អ្នករាល់គ្នាបានសង្គ្រោះពួកកូនចៅអ៊ីស្រាអែល ឲ្យផុតពីការជំនុំជម្រះរបស់ព្រះយេហូវ៉ាហើយ»។