យ៉ូស្វេ 22:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ពួកកូនចៅអ៊ីស្រាអែលឮគេនិយាយថា៖ «មើល៍ ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានសង់អាសនាមួយនៅចុងស្រុកកាណាន ក្នុងតំបន់មួយជិតទន្លេយ័រដាន់ នៅត្រើយខាងពួកអ៊ីស្រាអែល»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ជនជាតិអ៊ីស្រាអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រាអែល»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ឯពួកកូនចៅអ៊ីស្រាអែលគេឮនិយាយថា ន៏ ពួកកូនចៅរូបេន ពួកកូនចៅកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀងនោះ បានស្អាងអាសនា១នៅចុងស្រុកកាណាន ក្នុងក្រវល់ស្រុកជិតទន្លេយ័រដាន់ ខាងពួកអ៊ីស្រាអែលយើងនេះហើយ Ver Capítuloអាល់គីតាប11 ជនជាតិអ៊ីស្រអែលឮគេនិយាយថា៖ «កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល បានសង់អាសនៈមួយនៅមាត់ទន្លេយ័រដាន់ ក្នុងស្រុកកាណាន នៅត្រើយខាងអ៊ីស្រអែល»។ Ver Capítulo |
នោះត្រូវនាំយកអស់ទាំងតង្វាយដែលខ្ញុំបង្គាប់ឲ្យអ្នកយកទៅថ្វាយ នៅកន្លែងណាដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកជ្រើសរើស សម្រាប់តាំងព្រះនាមព្រះអង្គចុះ គឺអស់ទាំងតង្វាយដុត តង្វាយយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង និងគ្រប់ទាំងផលជ្រើសរើស ដែលអ្នករាល់គ្នាបានបន់ថ្វាយព្រះយេហូវ៉ា។
ប៉ុន្ដែ បើស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នាមិនស្អាតបរិសុទ្ធ ចូរឆ្លងទៅស្រុករបស់ព្រះយេហូវ៉ា ជាស្រុកដែលមានរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយយកស្រុកមួយជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ក្នុងចំណោមពួកយើងចុះ សូមកុំឲ្យតែបះបោរទាស់នឹងព្រះយេហូវ៉ា ឬបះបោរទាស់នឹងពួកយើង ដោយសង់អាសនាមួយសម្រាប់អ្នករាល់គ្នា ក្រៅពីអាសនារបស់ព្រះយេហូវ៉ាជាព្រះនៃយើងឡើយ។