យ៉ូស្វេ 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ដូច្នេះ បុរសទាំងនោះក៏រៀបចំខ្លួនចេញដំណើរ ហើយលោកយ៉ូស្វេផ្ដាំអស់អ្នកដែលទៅនោះឲ្យសរសេរអំពីស្ថានភាពស្រុកនោះ ដោយបង្គាប់ថា៖ «ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរអំពីស្ថានភាពស្រុកនោះ រួចត្រឡប់មកជួបខ្ញុំវិញ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 បុរសដែលលោកយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅ លោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ពួកអ្នកនោះក៏រៀបចំចេញទៅ ដោយទទួលបង្គាប់យ៉ូស្វេ ដើម្បីទៅសរសេរកំណត់ស្រុក គឺលោកបង្គាប់ថា ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរកំណត់សំគាល់ រួចត្រឡប់មកឯអញវិញ នោះអញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ ត្រង់ស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា Ver Capítuloអាល់គីតាប8 បុរសដែលយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅយ៉ូស្វេបានផ្តែផ្តាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា»។ Ver Capítulo |
ដូច្នេះ ស្ដេចសូលក៏ទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ [ហេតុអ្វីបានជាព្រះអង្គមិនឆ្លើយមកអ្នកបម្រើរបស់ព្រះអង្គនៅថ្ងៃនេះ? ប្រសិនបើនេះជាកំហុសរបស់ទូលបង្គំ ឬកំហុសរបស់យ៉ូណាថានកូនទូលបង្គំ ឱព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ] សូមព្រះអង្គបង្ហាញតាមអ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិនបើនេះជាកំហុសរបស់ប្រជាជនអ៊ីស្រាអែល សូមបង្ហាញតាមធូមីម »។ ពេលនោះ ឆ្នោតបង្ហាញចំលើយ៉ូណាថាន និងស្ដេចសូល តែប្រជាជនរួចខ្លួន។