យ៉ូស្វេ 18:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ត្រូវសរសេរអំពីស្ថានភាពស្រុកនោះ ជាប្រាំពីរចំណែក ហើយយករបាយការណ៍នោះមកឲ្យខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកអ្នករាល់គ្នានៅទីនេះ នៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 នោះត្រូវឲ្យឯងរាល់គ្នាកំណត់សំគាល់ស្រុក ទាំងចែកជា៧ចំណែក រួចយកមកឲ្យអញឯណេះ អញនឹងបោះឆ្នោតឲ្យឯងរាល់គ្នាចាប់ នៅទីនេះ ចំពោះព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា Ver Capítuloអាល់គីតាប6 ត្រូវធ្វើរបាយការណ៍អំពីទឹកដីទាំងប្រាំពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់នៃយើង។ Ver Capítulo |
អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
ដូច្នេះ បុរសទាំងនោះក៏រៀបចំខ្លួនចេញដំណើរ ហើយលោកយ៉ូស្វេផ្ដាំអស់អ្នកដែលទៅនោះឲ្យសរសេរអំពីស្ថានភាពស្រុកនោះ ដោយបង្គាប់ថា៖ «ចូរដើរចុះឡើងក្នុងស្រុក ហើយសរសេរអំពីស្ថានភាពស្រុកនោះ រួចត្រឡប់មកជួបខ្ញុំវិញ ខ្ញុំនឹងចាប់ឆ្នោតឲ្យអ្នករាល់គ្នានៅស៊ីឡូរនេះ នៅចំពោះព្រះយេហូវ៉ា»។