យ៉ូស្វេ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ព្រមទាំងទៅកាន់ពួកស្តេចនៅស្រុកភ្នំភាគខាងជើង នៅតំបន់អារ៉ាបា ខាងត្បូងគីណារ៉ូត នៅតំបន់វាលទំនាប និងនៅតំបន់ឌ័រដែលនៅខាងលិច Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ព្រមទាំងស្ដេចនានានៅខាងជើងក្នុងតំបន់ភ្នំ តំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ហើយនឹងពួកស្តេចដែលនៅខាងជើង គឺក្នុងស្រុកភ្នំ នៅស្រុកវាល ជាខាងត្បូងសមុទ្រគេនេសារ៉ែត នៅស្រុកទំនាប ហើយនៅស្រុកទំនួលនៃក្រុងដោរខាងលិច Ver Capítuloអាល់គីតាប2 ព្រមទាំងស្តេចនានានៅខាងជើងក្នុងតំបន់ ភ្នំតំបន់អារ៉ាបាដែលនៅខាងត្បូងគីណារ៉ូត តំបន់វាលទំនាប និងតំបន់ឌ័រដែលនៅខាងលិច។ Ver Capítulo |
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
ពួកម៉ាណាសេក៏មានទឹកដីនៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ព្រមទាំងពួកអ្នកនៅក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងអេន-ដោរ និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកអ្នកនៅក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញ គឺអស់បីស្រុក
ពួកម៉ាណាសេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងភូមិនានាដែលនៅជុំវិញ ពួកក្រុងតាអាណាក និងភូមិនានាដែលនៅជុំវិញ ពួកក្រុងដោរ និងភូមិនានាដែលនៅជុំវិញ ពួកក្រុងយីបលាម និងភូមិនានាដែលនៅជុំវិញ ឬពួកក្រុងមេគីដោ និងភូមិនានាដែលនៅជុំវិញចេញទេ គឺពួកសាសន៍កាណាននៅតែបន្ដរស់នៅក្នុងស្រុកតទៅទៀត។