យ៉ូប 30:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 គេស្គមស្គាំងដោយខ្វះខាត និងពេលគ្រោះទុរ្ភិក្ស គេស៊ីនៅទីហួតហែង ដែលពីដើម ជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 គេស្គាំងស្គមដោយខ្វះខាត ហើយនឹងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់ Ver Capítuloអាល់គីតាប3 ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរយារមកហើយ។ Ver Capítulo |
ទ្រង់ត្រូវគេបណ្តេញពីចំណោមមនុស្ស ហើយគំនិតរបស់ស្ដេចបានត្រឡប់ដូចជាគំនិតរបស់សត្វ ទ្រង់មានទីលំនៅជាមួយលាព្រៃ ក៏សោយស្មៅដូចគោ ហើយព្រះកាយទទឹកជោកដោយទឹកសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង ក៏តាមតែព្រះហឫទ័យ។