យ៉ូប 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ សូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសម្ដីដែលថា ខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដែលខ្ញុំនឹងព្រមថា អ្នករាល់គ្នានិយាយត្រូវ នោះសូមឲ្យនៅឆ្ងាយពីខ្ញុំទៅ ខ្ញុំមិនព្រមលះចោលសំដីដែលថាខ្លួនខ្ញុំត្រឹមត្រូវឡើយ ដរាបដល់ខ្ញុំស្លាប់ផង Ver Capítuloអាល់គីតាប5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។ Ver Capítulo |
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំងថា៖ «តើឯងបានសង្កេតមើលយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? គ្មានអ្នកណាម្នាក់នៅផែនដីដូចគាត់ឡើយ ជាអ្នកដែលគ្រប់លក្ខណ៍ ហើយទៀតត្រង់ ក៏កោតខ្លាចដល់ព្រះ ចៀសចេញពីសេចក្ដីអាក្រក់ផង មួយទៀត ទោះបើឯងបណ្ដាលឲ្យយើងទាស់នឹងគាត់ ដើម្បីនឹងបំផ្លាញគាត់ ដោយឥតហេតុក៏ដោយ គង់តែគាត់នៅរក្សាលក្ខណៈដដែល»។