យ៉ាកុប 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល9 បងប្អូនអើយ កុំរអ៊ូរទាំដាក់គ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យត្រូវបានជំនុំជម្រះ។ មើល៍! ចៅក្រមឈរនៅមាត់ទ្វារហើយ! Ver CapítuloKhmer Christian Bible9 បងប្អូនអើយ! ចូរកុំរអ៊ូរទាំទាស់គ្នាទៅវិញទៅមកឡើយ ក្រែងលោត្រូវជាប់ជំនុំជម្រះ មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតព្រះជាម្ចាស់ដែលជាចៅក្រម ព្រះអង្គឈរនៅមាត់ទ្វារស្រាប់ហើយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 បងប្អូនអើយ កុំឲ្យរទូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ក្រែងមានទោស មើលចៅក្រម លោកឈរនៅមាត់ទ្វារហើយ Ver Capítuloអាល់គីតាប9 បងប្អូនអើយ មិនត្រូវរអ៊ូរទាំនឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស ដ្បិតអុលឡោះដែលជាចៅក្រម ទ្រង់ឈរនៅមាត់ទ្វារស្រាប់ហើយ។ Ver Capítulo |
បងប្អូនអើយ កុំនិយាយមួលបង្កាច់គ្នាទៅវិញទៅមកឡើយ អ្នកណានិយាយមួលបង្កាច់គ្នា ហើយថ្កោលទោសបងប្អូនរបស់ខ្លួន អ្នកនោះក៏និយាយមួលបង្កាច់ក្រឹត្យវិន័យ ហើយថ្កោលទោសក្រឹត្យវិន័យដែរ តែបើអ្នកថ្កោលទោសក្រឹត្យវិន័យ អ្នកមិនមែនកាន់តាមក្រឹត្យវិន័យទេ គឺឈ្មោះថាជាអ្នកថ្កោលទោសវិញ។