យេរេមា 6:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 គេសុទ្ធតែជាពួកបះបោរ គេដើរទៅមក ទាំងមួលបង្កាច់មនុស្ស គេសុទ្ធតែជាលង្ហិន និងដែក គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 «ពួកគេចូលចិត្តនិយាយមួលបង្កាច់ មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប ដែលពុំអាចពត់បានឡើយ គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 គេសុទ្ធតែជាពួកបះបោរយ៉ាងខ្លាំង គេដើរទៅមកទាំងបង្កាច់មនុស្សក៏សុទ្ធតែជាលង្ហិន នឹងដែកផង គេប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់គ្រប់ៗគ្នា Ver Capítuloអាល់គីតាប28 «ពួកគេចូលចិត្តនិយាយមួលបង្កាច់ មានចិត្តរឹងរូស ដូចលង្ហិន និងដែកថែប ដែលពុំអាចពត់បានឡើយ គឺពួកគេប្រព្រឹត្តអំពើអាក្រក់គ្រប់ៗគ្នា! Ver Capítulo |
ដ្បិតទូលបង្គំបានឮពាក្យបង្កាច់របស់មនុស្សជាច្រើន ហើយមានសេចក្ដីស្ញែងខ្លាចនៅព័ទ្ធជុំវិញ អស់ទាំងសម្លាញ់ស្និទ្ធស្នាលរបស់ទូលបង្គំ គេជាពួកអ្នកដែលចាំមើលតែទូលបង្គំដួលដែរ គេថា ចូរបរិហារចុះ នោះយើងនឹងបរិហារដែរ ប្រហែលជាយើងនឹងបញ្ចុះបញ្ចូលវាបានទេដឹង ដូច្នេះ យើងនឹងឈ្នះវាបាន នោះយើងនឹងសងសឹកនឹងវា។
ជាតិសាសន៍នានាមានកំហឹង តែសេចក្តីក្រោធរបស់ព្រះអង្គក៏មកដល់ ហើយជាពេលកំណត់ដែលត្រូវជំនុំជម្រះពួកមនុស្សស្លាប់ និងប្រទានរង្វាន់ដល់ពួកហោរា ពួកបរិសុទ្ធ និងអស់អ្នកដែលកោតខ្លាចព្រះនាមព្រះអង្គ គឺជាអ្នកបម្រើរបស់ព្រះអង្គទាំងតូចទាំងធំ ហើយក៏ជាពេលត្រូវបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីដែរ»។