យេរេមា 49:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងយើង? ហេតុអ្វីបានជាអ្នកអួតពីច្រកភ្នំរបស់អ្នក គឺជាច្រកភ្នំដែលមានទឹកហូរនោះ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ឱកូនស្រីដែលរាថយអើយ ជាអ្នកដែលទុកចិត្តនឹងទ្រព្យសម្បត្តិរបស់ខ្លួន ហើយពោលថា តើអ្នកណានឹងមកទាស់នឹងអញ ហេតុអ្វីបានជាឯងអួតពីច្រកភ្នំរបស់ឯង គឺជាច្រកភ្នំដែលមានទឹកហូរនោះ Ver Capítuloអាល់គីតាប4 ប្រជាជនដែលបះបោរអើយ ហេតុដូចម្ដេចបានជាអ្នកអួតខ្លួនអំពីជ្រលងភ្នំ របស់អ្នកដូច្នេះ? ជ្រលងភ្នំនេះជិតវិនាសអន្តរាយហើយ។ អ្នកទុកចិត្តលើទ្រព្យសម្បត្តិរបស់ខ្លួន ដោយពោលថា “តើនរណាហ៊ានមកវាយប្រហារខ្ញុំ?”។ Ver Capítulo |
ឯសេចក្ដីគួរស្ញែងខ្លាចរបស់អ្នកនោះ គឺជាសេចក្ដីអំនួតក្នុងចិត្តអ្នក បានបញ្ឆោតខ្លួនទេ ឱអ្នកដែលអាស្រ័យនៅក្រហែងថ្ម ជាអ្នកដែលរក្សាកន្លែង នៅជាប់លើទីខ្ពស់អើយ ទោះបើអ្នកធ្វើសម្បុកនៅទីខ្ពស់ ដូចជាឥន្ទ្រីក៏ដោយ គង់តែយើងនឹងទម្លាក់អ្នកចុះពីនោះមកដែរ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។