យេរេមា 49:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬ? តើគ្មានអ្នកណានឹងគ្រងមត៌កទេឬ? ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមត៌ក ហើយពួកវាអាស្រ័យនៅក្នុងទីក្រុងនៃស្រុកនោះដូច្នេះ? Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 នេះជាព្រះបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «តើអ៊ីស្រាអែលគ្មានកូនតពូជទេឬ? ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី កាដដូច្នេះ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃស្រុកកាដ? Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬអី តើគ្មានអ្នកណានឹងគ្រងមរដកទេឬ ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមរដក ហើយពួកវានឹងអាស្រ័យនៅ ក្នុងទីក្រុងនៃស្រុកនោះដូច្នេះ Ver Capítuloអាល់គីតាប1 នេះជាបន្ទូលស្ដីអំពីជនជាតិអាំម៉ូន។ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើអ៊ីស្រអែលគ្មានកូនតពូជទេឬ? ហេតុអ្វីបានជាព្រះម៉ូឡុកមកកាន់កាប់ទឹកដី កាដដូច្នេះ? ហេតុអ្វីបានប្រជាជនរបស់ព្រះម៉ូឡុក មករស់នៅក្នុងក្រុងនានានៃស្រុកកាដ? Ver Capítulo |
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។