យេរេមា 3:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហេតុនោះបានជាឥតមានភ្លៀងមួយមេឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ អ្នកនៅមានមុខងងើលដូចជាស្រីពេស្យាទៀត អ្នកមិនព្រមអៀនខ្មាសសោះ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ Ver Capítuloអាល់គីតាប3 ហេតុនេះហើយបានជាយើងមិនព្រមឲ្យ មានរលឹម និងមានភ្លៀងធ្លាក់ទាល់តែសោះ ប៉ុន្តែ អ្នកនៅតែចចេសផិតក្បត់តទៅទៀត អ្នកមិនព្រមទទួលសារភាពកំហុសទេ។ Ver Capítulo |
គេមិនព្រមស្ដាប់បង្គាប់ឡើយ ក៏មិននឹកចាំពីការអស្ចារ្យដែលព្រះអង្គបានធ្វើក្នុងចំណោមពួកគេដែរ គឺគេតាំងចិត្តរឹងចចេស ហើយបះបោរ គេបានតែងតាំងម្នាក់ឲ្យធ្វើជាមេដឹកនាំ វិលទៅរកភាពជាទាសករនៅស្រុកអេស៊ីព្ទវិញ តែព្រះអង្គជាព្រះដែលប្រុងតែនឹងអត់ទោស ប្រណីសន្ដោស ហើយមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនបោះបង់ចោលពួកគេឡើយ។
ក្នុងអស់ទាំងព្រះឥតប្រយោជន៍របស់សាសន៍ដទៃ តើមានណាមួយបង្អុរឲ្យមានភ្លៀងធ្លាក់មកបានឬ? តើផ្ទៃមេឃនឹងឲ្យធ្លាក់ភ្លៀងមួយមេបានឬទេ? ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយ តើមិនមែនព្រះអង្គទេឬ? ដូច្នេះ យើងខ្ញុំនឹងទន្ទឹងចាំតែព្រះអង្គ ដ្បិតគឺព្រះអង្គហើយដែលបានធ្វើគ្រប់ការទាំងនេះ។
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!