យូដាស 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 អ្នកទាំងនេះហើយដែលនាំឲ្យមានការបែកបាក់គ្នា ជាមនុស្សមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណទេ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល19 អ្នកទាំងនោះជាអ្នកបង្កើតការបាក់បែក ជាមនុស្សខាងសាច់ឈាម គឺគ្មានព្រះវិញ្ញាណទេ។ Ver CapítuloKhmer Christian Bible19 អ្នកទាំងនេះជាអ្នកធ្វើឲ្យមានការបែកបាក់ ជាមនុស្សខាងសាច់ឈាម ហើយគ្មានព្រះវិញ្ញាណទេ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានព្រះវិញ្ញាណគង់ជាមួយទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ពួកនោះជាអ្នកដែលបង្កើតបក្សពួក គឺជាមនុស្សដែលនៅដោយវិស័យសាច់ឈាម ដែលគ្មានព្រះវិញ្ញាណទេ Ver Capítuloអាល់គីតាប19 អ្នកទាំងនោះជាមេបង្កឲ្យមានការបាក់បែកគ្នា ជាមនុស្សដែលមានគំនិតលោកីយ៍ ហើយគ្មានរសអុលឡោះនៅជាមួយទេ។ Ver Capítulo |
ដ្បិត ឯអស់អ្នកណាក្នុងពួកវង្សអ៊ីស្រាអែល ឬក្នុងពួកអ្នកដទៃ ជាអ្នកស្នាក់នៅក្នុងស្រុកអ៊ីស្រាអែល ដែលញែកខ្លួនចេញពីយើង ហើយតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ព្រមទាំងដាក់ហេតុចំពប់នៃសេចក្ដីទុច្ចរិតរបស់ខ្លួនចំពោះមុខដូចេ្នះ រួចនឹងមករកហោរា ដើម្បីសួរយើងពីដំណើរខ្លួន នោះយើងនេះ គឺព្រះយេហូវ៉ា យើងនឹងឆ្លើយដល់អ្នកនោះ ដោយខ្លួនយើង។
យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។
យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។