យូដាស 1:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 មនុស្សទាំងនេះជាស្នាមប្រឡាក់ នៅក្នុងពិធីដែលអ្នករាល់គ្នាប្រកបអាហារដោយចិត្តស្រឡាញ់ គេស៊ីផឹកដោយឥតក្រែង គេបំពេញតែក្រពះរបស់គេ គេជាពពកគ្មានទឹក ដែលរសាត់តាមខ្យល់ ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ជាសេចក្ដីស្លាប់ពីរដង ហើយត្រូវរលើងឫស Ver Capítuloព្រះគម្ពីរខ្មែរសាកល12 អ្នកទាំងនោះជាស្នាមប្រឡាក់ក្នុងពិធីលៀងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា។ នៅពេលពួកគេស៊ីលៀងជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាច ពួកគេបំប៉នខ្លួនឯង។ ពួកគេជាពពកហួតហែងដែលត្រូវខ្យល់បក់បោក ជាដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ដែលងាប់ពីរដង ហើយត្រូវបានដកចេញ Ver CapítuloKhmer Christian Bible12 មនុស្សទាំងនោះជាស្នាមប្រឡាក់នៅក្នុងពិធីបរិភោគអាហាររួមគ្នាដោយក្ដីស្រឡាញ់របស់អ្នករាល់គ្នា ពួកគេបរិភោគជាមួយអ្នករាល់គ្នាដោយឥតភ័យខ្លាចឡើយ ពួកគេចិញ្ចឹមតែខ្លួនឯងទេ ពួកគេជាពពកគ្មានទឹកដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើនៅរដូវត្រជាក់ដែលគ្មានផ្លែ ងាប់ពីរដង ហើយត្រូវរម្លើងឫស Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 នៅពេលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្តស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពួកនោះជាដុំស្មោកគ្រោក ក្នុងពេលដែលអ្នករាល់គ្នាបរិភោគ ជាមួយគ្នាដោយស្រឡាញ់ គេបរិភោគជាមួយឥតខ្លាច ទាំងចិញ្ចឹមតែខ្លួនគេ គេជាពពកឥតទឹក ដែលត្រូវខ្យល់បក់ផាត់ទៅមក ជាដើមឈើឥតផ្លែក្នុងរដូវកាល ដែលស្លាប់២ដងរួចហើយ ក៏ត្រូវរលើងផង Ver Capítuloអាល់គីតាប12 នៅពេលដែលបងប្អូនបរិភោគអាហាររួមគ្នាដោយចិត្ដស្រឡាញ់ អ្នកទាំងនោះបានធ្វើឲ្យមានល្អក់កករ គឺគេនាំគ្នាស៊ីផឹកបំពេញក្រពះ ឥតអៀនខ្មាសទាល់តែសោះ។ ពួកគេប្រៀបបានទៅនឹងពពកឥតមានភ្លៀង ដែលរសាត់តាមខ្យល់ ប្រៀបបាននឹងដើមឈើគ្មានផ្លែក្នុងរដូវផ្លែ ហើយជាដើមឈើរលើងឫស ដែលងាប់ពីរដងទៅហើយ Ver Capítulo |
អ្នកត្រូវពោលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ តើដើមនោះនឹងចម្រើនឡើងបានឬ? តើឥន្ទ្រីទីមួយមិនដករំលើងទាំងឫស ហើយកាត់ផ្លែចេញឲ្យបានស្វិតទៅ ហើយឲ្យអស់ទាំងស្លឹកខ្ចីៗបានក្រៀមទៅដែរទេឬ? គឺមិនចាំបាច់មានដៃខ្លាំងពូកែ ឬមនុស្សជាច្រើនមកដករំលើងឫសរបស់វាឡើយ។