ម៉ាឡាគី 2:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះយើងទេ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា យើងនឹងចាត់បណ្ដាសាមកលើអ្នករាល់គ្នា យើងនឹងដាក់បណ្ដាសាជំនួសព្រះពរ ពីព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់សោះ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល2 ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាម ហើយមិនយកចិត្តទុកដាក់នឹងថ្វាយសិរីល្អដល់ឈ្មោះអញទេ នោះព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលថា អញនឹងចាត់សេចក្ដីបណ្តាសា ឲ្យមកលើឯងរាល់គ្នា អញនឹងដាក់បណ្តាសាដល់ពររបស់ឯង អើ អញបានដាក់បណ្តាសាហើយ ពីព្រោះឯងរាល់គ្នាមិនយកចិត្តទុកដាក់សោះ Ver Capítuloអាល់គីតាប2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ Ver Capítulo |
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។