ម៉ាថាយ 4:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 «ស្រុកសាប់យូឡូន និងណែបថាលី តាមផ្លូវជាប់មាត់សមុទ្រ ខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេរបស់សាសន៍ដទៃអើយ Ver Capítuloព្រះគម្ពីរខ្មែរសាកល15 “ដែនដីសាប់យូឡូន និងដែនដីណែបថាលី ផ្លូវទៅកាន់បឹង ខាងនាយទន្លេយ័រដាន់ គឺកាលីឡេរបស់សាសន៍ដទៃ—— Ver CapítuloKhmer Christian Bible15 «ស្រុកសាប់យូឡូន និងស្រុកណែបថាលី ស្ថិតនៅតាមផ្លូវមាត់បឹងនៅឯនាយអូរយ័រដាន់ ជាស្រុកកាលីឡេរបស់សាសន៍ដទៃ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 «ដែនដីសាប់យូឡូន និងដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 «ស្រុកសាប់យូល៉ូន នឹងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ Ver Capítuloអាល់គីតាប15 «ដែនដីសាប់យូឡូន និងដែនដីណែបថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលីឡេដែលសាសន៍ដទៃរស់នៅអើយ! Ver Capítulo |
នៅក្នុងរាជ្យពេកា ជាស្តេចអ៊ីស្រាអែល នោះទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាសស៊ើរ ក៏មកចាប់យកក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-ម្អាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ និងស្រុកកាឡាត ហើយស្រុកកាលីឡេ ព្រមទាំងស្រុកណែបថាលីទាំងមូល ក៏ដឹកនាំពួកអ្នកស្រុកទាំងនោះ ទៅជាឈ្លើយ ដល់ស្រុកអាសស៊ើរ។
ប៉ុន្តែ នឹងគ្មានសេចក្ដីងងឹតគ្របដណ្ដប់លើទឹកដីដែលមានសេចក្ដីវេទនានេះទៀតឡើយ។ កាលពីដើម ព្រះអង្គបានធ្វើឲ្យស្រុកសាប់យូឡូន និងស្រុកណែបថាលីត្រូវគេមើលងាយ តែនៅគ្រាចុងក្រោយ ព្រះអង្គនឹងធ្វើឲ្យរុងរឿងឧត្តមវិញ គឺជាស្រុកតាមផ្លូវទៅឯសមុទ្រត្រើយខាងនាយទន្លេយ័រដាន់ ជាដែនខេត្តកាលីឡេរបស់សាសន៍ដទៃ។