ម៉ាថាយ 26:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ពួកសិស្សព្រួយជាខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់! តើទូលបង្គំឬ?» Ver Capítuloព្រះគម្ពីរខ្មែរសាកល22 ពួកគេក៏ចាប់ផ្ដើមព្រួយចិត្តយ៉ាងខ្លាំង ហើយទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ “ព្រះអម្ចាស់អើយ មិនមែនជាខ្ញុំទេ មែនទេ?”។ Ver CapítuloKhmer Christian Bible22 ពួកសិស្សកើតទុក្ខយ៉ាងខ្លាំង ហើយចាប់ផ្ដើមទូលសួរព្រះអង្គម្នាក់ម្ដងៗថា៖ «ព្រះអម្ចាស់អើយ! មិនមែនខ្ញុំទេ មែនទេ?» Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពួកសិស្សព្រួយចិត្តក្រៃលែង ម្នាក់ៗទូលសួរព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! តើទូលបង្គំឬ?»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី Ver Capítuloអាល់គីតាប22 ពួកសិស្សព្រួយចិត្ដក្រៃលែង ម្នាក់ៗសួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើខ្ញុំឬ?»។ Ver Capítulo |
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។