ម៉ាថាយ 20:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកអាចនឹងផឹកពីពែងខ្ញុំ [ហើយទទួលការជ្រមុជដែលខ្ញុំត្រូវទទួល]បានមែន តែដែលអង្គុយនៅខាងស្តាំ ឬខាងឆ្វេងខ្ញុំ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតាខ្ញុំបានរៀបចំឲ្យប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរខ្មែរសាកល23 ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំមែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។ Ver CapítuloKhmer Christian Bible23 ព្រះអង្គក៏មានបន្ទូលទៅពួកគេទៀតថា៖ «អ្នកនឹងផឹកពីពែងរបស់ខ្ញុំបានមែន ប៉ុន្ដែដែលអង្គុយនៅខាងស្ដាំខ្ញុំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនស្រេចលើខ្ញុំទេ គឺសម្រាប់តែអស់អ្នកដែលព្រះវរបិតារបស់ខ្ញុំបានរៀបចំទុកឲ្យប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ព្រះអង្គមានព្រះបន្ទូលទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុកសម្រាប់តែអស់អ្នក ដែលព្រះបិតារបស់ខ្ញុំបានសម្រេចឲ្យប៉ុណ្ណោះ»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ Ver Capítuloអាល់គីតាប23 អ៊ីសាមានប្រសាសន៍ទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអស់អ្នកដែលអុលឡោះជាបិតារបស់ខ្ញុំ បានសម្រេចឲ្យប៉ុណ្ណោះ»។ Ver Capítulo |
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។