ម៉ាថាយ 20:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 "ពួកអ្នកមកក្រោយទាំងនេះ ធ្វើការបានតែមួយម៉ោងប៉ុណ្ណោះ ហើយលោកបានបើកឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ ទាំងហាលក្ដៅពេញមួយថ្ងៃ"។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ថា: ‘អ្នកទាំងនេះដែលមកក្រោយគេបានធ្វើការតែមួយម៉ោង ប៉ុន្តែលោកចាត់ទុកពួកគេស្មើនឹងពួកយើងដែលទ្រាំនឹងបន្ទុកពេញមួយថ្ងៃ និងកម្ដៅថ្ងៃផង!’។ Ver CapítuloKhmer Christian Bible12 ថា ពួកអ្នកមកក្រោយបង្អស់ទាំងនេះធ្វើការបានតែមួយម៉ោងទេ ប៉ុន្ដែលោកឲ្យឈ្នួលដល់ពួកគេស្មើនឹងយើង ដែលទ្រាំធ្វើការធ្ងន់ហាលថ្ងៃហាលក្ដៅពេញមួយថ្ងៃ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំ ដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ Ver Capítuloអាល់គីតាប12 “ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។ Ver Capítulo |
ប៉ុន្តែ អ្នករាល់គ្នាពោលថា "ការនេះធុញណាស់" ហើយអ្នករាល់គ្នាបានមើលងាយយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ អ្នករាល់គ្នាយករបស់ដែលបានប្លន់ពីគេមក ព្រមទាំងសត្វខ្ញើច និងសត្វឈឺផង ដែលអ្នករាល់គ្នានាំតង្វាយមកថ្វាយ ដូច្នេះ ព្រះយេហូវ៉ាសួរថា តើគួរឲ្យយើងទទួលពីដៃអ្នករាល់គ្នាឬទេ?