ម៉ាថាយ 12:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនពន្លត់ប្រឆេះដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជម្នះ Ver Capítuloព្រះគម្ពីរខ្មែរសាកល20 គាត់នឹងមិនកាច់ដើមត្រែងដែលទក់ទេ ហើយក៏មិនពន្លត់ប្រឆេះដែលជិតរលត់ដែរ រហូតដល់គាត់នាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជម្នះ Ver CapítuloKhmer Christian Bible20 ព្រះអង្គមិនកាច់ដើមត្រែងណាដែលហៀបនឹងបាក់ ហើយក៏មិនពន្លត់ប្រឆេះណាដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំយុត្តិធម៌ឲ្យមានជ័យជម្នះ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 លោកនឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹង រលត់នោះដែរ។ លោកធ្វើដូច្នេះ រហូតដល់លោកនាំ សេចក្ដីសុចរិតឲ្យមានជ័យជម្នះ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្ដីយុត្តិធម៌ឲ្យមានជ័យជំនះ Ver Capítuloអាល់គីតាប20 គាត់នឹងមិនកាច់ដើមត្រែងណាដែល ទក់ហើយនោះឡើយ ហើយក៏មិនផ្លុំពន្លត់ភ្លើងណាដែលហៀបនឹងរលត់នោះដែរ។ គាត់ធ្វើដូច្នេះ រហូតដល់គាត់នាំ សេចក្ដីសុចរិតឲ្យមានជ័យជំនះ។ Ver Capítulo |
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។ ព្រះអង្គបានចាត់ខ្ញុំឲ្យមក ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច