Biblia Todo Logo
La Biblia Online

- Anuncios -




ម៉ាកុស 6:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​ពួក​គេ​បរិ‌ភោគ​ផង»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ដេណារី ទៅ​ទិញ​នំ​ប៉័ង​ឲ្យ​ពួក​គេ​បរិ‌ភោគ​ឬ?»

Ver Capítulo Copiar

ព្រះគម្ពីរខ្មែរសាកល

37 ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ចូរ​អ្នករាល់គ្នា​ឲ្យ​អ្វី​ដល់​ពួកគេ​ហូប​ចុះ”។ ពួកសិស្ស​ទូល​ថា​៖ “តើ​ឲ្យ​យើងខ្ញុំ​ទៅ​ទិញ​នំប៉័ង​អស់​ពីររយ​ឌេណារី ឲ្យ​ពួកគេ​ហូប​ឬ?”។

Ver Capítulo Copiar

Khmer Christian Bible

37 ព្រះអង្គ​មាន​បន្ទូល​តប​ទៅ​គេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ឲ្យ​អាហារ​ពួកគេ​បរិភោគ​ផង»​ គេ​ក៏​ទូល​ព្រះអង្គវិញ​ថា៖​ «តើ​យើង​យក​ប្រាក់​ពីរ​រយ​ឌេណារី​ ទៅ​ទិញ​នំប៉័ង​ឲ្យ​គេ​បរិភោគ​ឬ?»​

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ទៅ!»។ គេ​ទូល​ព្រះអង្គ​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង* ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិ‌ភោគ​ឬ?»។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 តែ​ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ ប៉ុន្តែ​ពួក​សិស្ស​ទូល​ថា តើ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ទិញ​នំបុ័ង​ចំនួន​៤០​រៀល ឲ្យ​គេ​បរិភោគ​ឬ​អី

Ver Capítulo Copiar

អាល់គីតាប

37 អ៊ីសា​បាន​ប្រាប់​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ!»។ គេ​ជម្រាប​អ៊ីសា​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ?»។

Ver Capítulo Copiar




ម៉ាកុស 6:37
13 Referencias Cruzadas  

ដូច្នេះ មេ‌ទ័ព​ដែល​ស្តេច​បាន​ផ្អែក​អង្គ​លើ​ដៃ​លោក បាន​ឆ្លើយ​ទៅ​អ្នក​សំណព្វ​របស់​ព្រះ​ថា៖ «បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន?» អេលី‌សេ​ឆ្លើយ​តប​ថា៖ «ចាំ​មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិ‌ភោគ​ទេ»។


តើ​ទូល‌បង្គំ​ទៅ​រក​សាច់​ឯ​ណា​មក​ឲ្យ​មនុស្ស​ទាំង​អស់​នេះ​បរិ‌ភោគ​បាន? ដ្បិត​គេ​មក​យំ​ដាក់​ទូល‌បង្គំ​ថា "ចូរ​ឲ្យ​សាច់​មក​យើង​បរិ‌ភោគ​ផង"។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ណា​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​អាហារ​គេ​បរិ‌ភោគ​ផង»។


ប៉ុន្តែ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​របស់​ខ្លួន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ​រយ​ដេណារី គាត់​ក៏​ចាប់​ច្របាច់​ក​អ្នក​នោះ ទាំង​ពោល​ថា "សង​ប្រាក់​ដែល​ជំពាក់​ខ្ញុំ​នោះ​មក"។


សូម​ព្រះ‌អង្គ​ឲ្យ​គេ​ទៅ​វិញ​ទៅ ដើម្បី​ឲ្យ​គេ​ទៅ​រក​ទិញ​អាហារ​បរិ‌ភោគ​នៅ​ស្រុក​ភូមិ​ជុំ​វិញ​នេះ​ចុះ»។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន? ចូរ​ទៅ​មើល​មើល៍»។ កាល​បាន​ដឹង​ហើយ គេ​ទូល​ព្រះ‌អង្គ​ថា៖ «មាន​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​កូន​បំណុល​ពីរ​នាក់ ជំពាក់​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ម្នាក់​ជំពាក់​ប្រាំ​រយ​ដេណារី ម្នាក់​ទៀត​ហា‌សិប​ដេណារី ។


តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិ‌ភោគ​ទៅ» ពួក​សិស្ស​ទូល​ថា៖ «យើង​ខ្ញុំ​មាន​តែ​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ទេ មាន​តែ​យើង​ខ្ញុំ​ទៅ​ទិញ​ស្បៀង​អាហារ​ថែម​ទៀត សម្រាប់​មនុស្ស​ទាំង​នេះ»។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos