ម៉ាកុស 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ដូច្នេះ ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា។ វិញ្ញាណអាក្រក់ទាំងនោះក៏ចេញទៅ រួចចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកងាប់ទាំងអស់។ Ver Capítuloព្រះគម្ពីរខ្មែរសាកល13 ព្រះយេស៊ូវអនុញ្ញាតឲ្យពួកវា។ វិញ្ញាណអសោចទាំងនោះក៏ចេញទៅចូលក្នុងជ្រូក។ ហ្វូងជ្រូកប្រមាណពីរពាន់ក្បាលនោះ បានបោលចុះតាមចំណោតភ្នំទៅក្នុងបឹង ហើយលង់ទឹកងាប់ក្នុងបឹងនោះអស់ទៅ។ Ver CapítuloKhmer Christian Bible13 ព្រះអង្គក៏អនុញ្ញាតឲ្យពួកវា នោះវិញ្ញាណអាក្រក់បានចេញមក និងចូលទៅក្នុងសត្វជ្រូកទាំងនោះ ហើយហ្វូងជ្រូកដែលមានចំនួនប្រហែលជាពីរពាន់ក្បាលនោះ ក៏បោលតាមច្រាំងចំណោតចុះទៅក្នុងបឹង ហើយលង់ទឹកអស់ទៅ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះយេស៊ូក៏យល់ព្រម។ វិញ្ញាណអាក្រក់ចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជម្រាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 នោះទ្រង់ក៏អនុញ្ញាតឲ្យភ្លាម រួចកាលវិញ្ញាណអារក្សអសោចិ៍ទាំងនោះបានចេញហើយ វាក៏ចូលទៅក្នុងជ្រូក ហើយហ្វូងជ្រូកប្រហែល២ពាន់រូប ក៏បោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ Ver Capítuloអាល់គីតាប13 អ៊ីសាក៏យល់ព្រម។ អ៊ីព្លេសចេញពីបុរសនោះទៅចូលក្នុងជ្រូក ហ្វូងជ្រូកដែលមានចំនួនប្រមាណជាពីរពាន់ក្បាល ក៏បោលចុះតាមជំរាលភ្នំ តម្រង់ទៅសមុទ្រ លង់ទឹកងាប់អស់។ Ver Capítulo |
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។