ម៉ាកុស 15:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 រាល់ពេលបុណ្យ លោកមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ តាមដែលគេសុំ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល6 រៀងរាល់ពិធីបុណ្យនោះ ពីឡាត់តែងតែដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ តាមដែលពួកគេសុំ។ Ver CapítuloKhmer Christian Bible6 រៀងរាល់ថ្ងៃបុណ្យ គាត់ធ្លាប់ដោះលែងអ្នកទោសម្នាក់ តាមដែលពួកគេសុំ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចម្លង លោកពីឡាតតែងលែងអ្នកទោសម្នាក់តាមពាក្យសុំរបស់បណ្ដាជន។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 រីឯនៅបុណ្យនោះ លោកតែងធ្លាប់លែងអ្នកទោសម្នាក់ឲ្យដល់គេតាមដែលគេសូម Ver Capítuloអាល់គីតាប6 ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យរំលង លោកពីឡាតតែងលែងអ្នកទោសម្នាក់ តាមពាក្យសុំរបស់បណ្ដាជន។ Ver Capítulo |