មីកា 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 គេនឹងលិទ្ធធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ា ជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។ Ver Capítuloអាល់គីតាប17 ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចទ្រង់។ Ver Capítulo |
ឯទីក្រុងនេះ នឹងបានសម្រាប់ជាហេតុនាំឲ្យអរសប្បាយដល់យើង សម្រាប់ជាសេចក្ដីសរសើរ និងសិរីល្អផង នៅចំពោះអស់ទាំងនគរនៅផែនដី ជាពួកអ្នកដែលនឹងឮនិយាយពីអស់ទាំងការល្អ ដែលយើងប្រោសដល់គេ រួចគេនឹងកោតខ្លាច ហើយភ័យញ័រដោយព្រោះគ្រប់ទាំងសេចក្ដីល្អ និងសេចក្ដីសុខទាំងប៉ុន្មាន ដែលយើងផ្តល់ដល់ក្រុងនេះ។
គេឆ្លើយតបលោកយ៉ូស្វេថា៖ «ព្រោះមានគេប្រាប់មកយើងខ្ញុំ ជាបាវបម្រើរបស់លោកជាប្រាកដថា ព្រះយេហូវ៉ាជាព្រះរបស់លោក បានបង្គាប់លោកម៉ូសេជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យចែកស្រុកនេះទាំងអស់ដល់ពួកលោក ហើយឲ្យបំផ្លាញពួកអ្នកស្រុកនេះទាំងអស់ ចេញពីមុខលោក។ ហេតុនេះហើយបានជាយើងខ្ញុំប្រព្រឹត្តដូច្នេះ ដោយភ័យខ្លាចចំពោះអាយុជីវិតរបស់យើងខ្ញុំជាខ្លាំង ព្រោះតែពួកលោក។