មីកា 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងក៏គិតគូរបង្កើតការអាក្រក់ ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែល ដកកចេញបានឡើយ ឯងរាល់គ្នាក៏មិនដើរដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរឱនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ហេតុនោះ ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា មើល អញក៏គិតគូរបង្កើតការអាក្រក់ទាស់នឹងគ្រួសារនេះដែរ ជាការដែលឯងរាល់គ្នានឹងមិនដែលដកកចេញបានឡើយ ឯងរាល់គ្នាក៏នឹងមិនដើរ ដោយវាយឫកទៀតដែរ ដ្បិតគ្រានោះនឹងបានជាគ្រាអាក្រក់ Ver Capítuloអាល់គីតាប3 ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរអោនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។ Ver Capítulo |
ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងកំពុងតែឡោមព័ទ្ធអ្នករាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងអ្នកដែរ ដូច្នេះ ចូរវិលពីផ្លូវអាក្រក់របស់អ្នករៀងខ្លួន ហើយកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់អ្នកឡើងវិញឥឡូវចុះ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។