ពួកចៅហ្វាយ 7:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ដូច្នេះ លោកក៏នាំបណ្ដាជនចុះទៅក្នុងទឹក រួចព្រះយេហូវ៉ាមានព្រះបន្ទូលទៅកាន់គេឌានថា៖ «អស់អ្នកណាដែលលិឍទឹកនឹងអណ្ដាតដូចឆ្កែ នោះត្រូវញែកដោយឡែក ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវញែកដោយឡែកដែរ»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចព្រះអម្ចាស់មានព្រះបន្ទូលមកលោកថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដូច្នេះលោកក៏នាំគេចុះទៅឯទឹក រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់ថា បណ្តាអស់អ្នកណាដែលលិទ្ធទឹកនឹងអណ្តាតដូចជាឆ្កែ នោះត្រូវដាក់ទុកនៅដោយខ្លួន ហើយអស់អ្នកណាដែលលុតជង្គង់ផឹកទឹក នោះក៏ត្រូវដាក់ដោយខ្លួនដែរ Ver Capítuloអាល់គីតាប5 លោកគេឌានក៏នាំពលទ័ពចុះទៅមាត់ស្ទឹង រួចអុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «ត្រូវញែកទាហានដែលផឹកទឹកដូចឆ្កែ ចេញពីពួកអ្នកដែលលុតជង្គង់ផឹក»។ Ver Capítulo |
ព្រះយេហូវ៉ាមានព្រះបន្ទូលទៅគេឌានទៀតថា៖ «មនុស្សនៅតែមានចំនួនច្រើនពេកនៅឡើយ។ ចូរនាំគេចុះទៅឯទឹក យើងនឹងល្បងលគេឲ្យអ្នកនៅទីនោះ អ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះត្រូវទៅជាមួយអ្នក នោះនឹងត្រូវទៅ ឯអ្នកណាដែលយើងប្រាប់អ្នកថា អ្នកនេះមិនត្រូវទៅជាមួយអ្នកទេ នោះមិនត្រូវទៅឡើយ»។