Biblia Todo Logo
La Biblia Online

- Anuncios -




ពួក​ចៅ‌ហ្វាយ 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 មើល៍ កាល​បារ៉ាក​កំពុង​ដេញ​តាម​ស៊ីសេ‌រ៉ា នាង​យ៉ាអែល​ក៏​ចេញ​ទៅ​ជួប ហើយ​ប្រាប់​លោក​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​កំពុង​តែ​រក»។ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​របស់​នាង ឃើញ​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចម្រឹង​នៅ​ដោត​ជាប់​នឹង​សៀត​ផ្កា។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។

Ver Capítulo Copiar

អាល់គីតាប

22 ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ីសេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​គាត់ ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ​ឃើញ​លោក​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត​ផ្កា។

Ver Capítulo Copiar




ពួក​ចៅ‌ហ្វាយ 4:22
4 Referencias Cruzadas  

ហើយ​ទូល​បង្គំ​នឹង​នាំ​ប្រជាជន​ទាំង​អស់​មក​ថ្វាយ​ព្រះ​ករុណា​វិញ ទុក​ដូច​ជា​ប្រពន្ធ​វិល​មក​រក​ប្ដីរបស់​ខ្លួន​នៅ​ឯ​ផ្ទះ។ ព្រះ​ករុណាស្វែង​រកតែ​ជីវិត​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ឯ​មនុស្ស​ទាំង​អស់​នឹង​បាន​សេចក្ដី​សុខ»។


ប៉ុន្ដែ នាង​យ៉ាអែល ប្រពន្ធ​របស់​ហេប៊ើរ យក​ចម្រឹង​ត្រសាល​មួយ ហើយ​ទាញ​ញញួរ​មក​កាន់​នៅ​ដៃ ដើរ​ថ្នមៗចូល​ទៅ​ជិត​លោក រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត​ផ្កា ធ្លុះ​ដល់​ដី ក្នុង​កាល​ដែល​លោក​កំពុង​ដេក​លក់​ស៊ប់​ទាំង​នឿយ​ហត់ ហើយ​លោក​ក៏​ស្លាប់​ទៅ។


ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​ព្រះ​បាទ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង។


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos