ពួកចៅហ្វាយ 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ក្នុងពេលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 រីឯកាលគេកំពុងតែតាំងចិត្ត ឲ្យអរសប្បាយឡើង នោះមើល មានពួកមនុស្សទុរជនខ្លះនៅទីនោះ គេមកព័ទ្ធផ្ទះ គោះទ្វារហៅតាជាម្ចាស់ផ្ទះនោះថា ចូរនាំមនុស្សដែលបានមកក្នុងផ្ទះតាចេញមកឥឡូវ ដើម្បីឲ្យយើងបានស្គាល់វា Ver Capítuloអាល់គីតាប22 ក្នុងពេលដែលពួកគេកំពុងតែបរិភោគយ៉ាងសប្បាយ មានមនុស្សពាលក្នុងក្រុងនោះមកឡោមព័ទ្ធផ្ទះ ហើយគោះទ្វារខ្លាំងៗ ទាំងពោលទៅកាន់លោកតាម្ចាស់ផ្ទះថា៖ «ចូរនាំអ្នកដែលស្នាក់ក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងរួមដំណេកជាមួយគេផង!»។ Ver Capítulo |
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។