នេហេមា 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ក្រុមជំនុំទាំងមូល គឺអស់អ្នកដែលបានវិលត្រឡប់ពីសណ្ឋានជាឈ្លើយ បានធ្វើបារាំគ្រប់ៗគ្នា ហើយគេស្នាក់នៅក្នុងបារាំទាំងនោះ ដ្បិតតាំងពីគ្រាលោកយ៉ូស្វេ ជាកូនរបស់លោកនុន រហូតដល់ថ្ងៃនោះ ប្រជាជនអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ។ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់បារាំ រួចស្នាក់នៅក្នុងបារាំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រាអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ពួកជំនុំទាំងអស់ដែលបានវិលពីសណ្ឋានជាឈ្លើយមកវិញ ក៏ធ្វើបារាំគ្រប់ៗគ្នា ហើយគេអាស្រ័យនៅក្នុងបារាំទាំងនោះ ដ្បិតចាប់តាំងពីគ្រាយ៉ូស្វេ ជាកូននុន ដរាបដល់វេលានោះ ពួកកូនចៅអ៊ីស្រាអែលមិនដែលបានធ្វើដូច្នោះឡើយ ដូច្នេះ មានសេចក្ដីរីករាយកើតឡើងជាខ្លាំង Ver Capítuloអាល់គីតាប17 សហគមន៍ទាំងមូល គឺអស់អ្នកដែលជាប់ជាឈ្លើយ ហើយវិលត្រឡប់មកវិញនោះនាំគ្នាសង់ជំរំ រួចស្នាក់នៅក្នុងជំរំនោះ។ តាំងពីជំនាន់លោកយ៉ូស្វេ ជាកូនរបស់លោកនូនរហូតមកទល់សព្វថ្ងៃ ជនជាតិអ៊ីស្រអែលមិនដែលធ្វើបុណ្យបែបនេះទេ។ ពេលនោះ ប្រជាជនមានអំណរសប្បាយជាខ្លាំង។ Ver Capítulo |
មិនដែលមានបុណ្យរំលងយ៉ាងនោះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ ចាប់តាំងពីគ្រាហោរាសាំយូអែលរៀងមក ក៏មិនដែលមានស្តេចនៃពួកអ៊ីស្រាអែលណាមួយ បានធ្វើបុណ្យរំលង ឲ្យដូចជាបុណ្យរំលងដែលព្រះបាទយ៉ូសៀស ពួកសង្ឃ ពួកលេវី ហើយពួកយូដា និងពួកអ៊ីស្រាអែលទាំងអស់ដែលបានប្រជុំគ្នា ព្រមទាំងពួកអ្នកដែលនៅក្រុងយេរូសាឡិមបានធ្វើនោះដែរ