នេហេមា 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ប៉ុន្ដែ កាលសានបាឡាត និងថូប៊ីយ៉ា ពួកអារ៉ាប់ និងពួកអាំម៉ូន ព្រមទាំងពួកអាសដូឌបានឮថា ការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចម្រើនឡើង ហើយថា កន្លែងបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កាលសានបាឡាត នឹងថូប៊ីយ៉ា ព្រមទាំងពួកអារ៉ាប់ នឹងពួកអាំម៉ូន ហើយពួកអាសដូឌបានឮថាការជួសជុលកំផែងក្រុងយេរូសាឡិមចេះតែបានចំរើនឡើង ហើយថាកន្លែងបាក់បែកបានចាប់តាំងបិតភ្ជិតទៅវិញ នោះគេក៏មានសេចក្ដីក្រោធជាខ្លាំង Ver Capítuloអាល់គីតាប7 ប៉ុន្តែ ពេលលោកសាន់បាឡាត់ លោកថូប៊ីយ៉ា ព្រមទាំងជនជាតិអារ៉ាប់ ជនជាតិអាំម៉ូន និងអ្នកស្រុកអាសដូឌ ទទួលដំណឹងថា ការជួសជុលកំពែងក្រុងយេរូសាឡឹម មានដំណើរការល្អ ហើយកន្លែងដែលបាក់បែកចាប់ផ្ដើមភ្ជិតឡើងវិញ នោះពួកគេខឹងជាខ្លាំង។ Ver Capítulo |
អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។