នេហេមា 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កាលហេតុការណ៍នេះកើតឡើង ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន ខ្ញុំបានវិលទៅគាល់ស្តេច។ រួចក្រោយយូរបន្តិចមក ខ្ញុំក៏បានសូមរាជានុញ្ញាតពីស្តេច Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែនៅអស់រវាងវេលានោះ ខ្ញុំមិនបាននៅក្រុងយេរូសាឡិមទេ ដ្បិតនៅឆ្នាំទី៣២ក្នុងរាជ្យអើថាស៊ើកសេស ជាស្តេចបាប៊ីឡូន នោះខ្ញុំបានវិលទៅឯស្តេច រួចក្រោយយូរបន្តិចមក ខ្ញុំបានសូមច្បាប់ស្តេចឲ្យបានមកវិញ Ver Capítuloអាល់គីតាប6 ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅជួបស្តេចអើថាស៊ើកសេស ជាស្តេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្តេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលការអនុនុញ្ញាត Ver Capítulo |
ម្យ៉ាងទៀត ចាប់តាំងពីថ្ងៃដែលស្តេចបានតែងតាំងខ្ញុំ ឲ្យធ្វើជាទេសាភិបាលរបស់ពួកគេនៅស្រុកយូដា គឺពីឆ្នាំទីម្ភៃ រហូតដល់ឆ្នាំទីសាមសិបពីរ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស គឺរយៈពេលដប់ពីរឆ្នាំ នោះខ្ញុំ និងបងប្អូនរបស់ខ្ញុំ មិនបានទទួលទានរបបអាហារ ដោយអាងបុណ្យជាទេសាភិបាលឡើយ។