នេហេមា 13:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 ខ្ញុំក៏យល់ឃើញថា គេមិនបានចែកចំណែកឲ្យពួកលេវីទេ ដូច្នេះ ពួកលេវី និងពួកចម្រៀង ដែលត្រូវបំពេញមុខងារបម្រើ គេក៏នាំគ្នាវិលទៅធ្វើស្រែចម្ការរបស់ខ្លួនវិញ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចម្រៀងដែលត្រូវបំពេញមុខងារនៅក្នុងព្រះដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ខ្ញុំក៏យល់ឃើញថាគេមិនបានចែកចំណែកឲ្យដល់ពួកលេវីទេ បានជាពួកលេវី នឹងពួកចំរៀង ដែលធ្វើការងារ គេបានរត់ទៅឯស្រែចំការរបស់ខ្លួនវិញ Ver Capítuloអាល់គីតាប10 ខ្ញុំក៏ទទួលដំណឹងថា ក្រុមលេវីពុំបានទទួលរបបរបស់ខ្លួនទេ ដូច្នេះ ពួកលេវី និងក្រុមចំរៀងដែលត្រូវបំពេញមុខងារនៅក្នុងដំណាក់ បែរជានាំគ្នារត់ទៅធ្វើស្រែចម្ការរបស់ខ្លួនទៅវិញ។ Ver Capítulo |
ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។
ដ្បិតប្រជាជនអ៊ីស្រាអែល និងពួកកូនចៅលេវី ត្រូវយកតង្វាយលើកចុះឡើង ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេងមកដាក់ក្នុងបន្ទប់ ជាកន្លែងដែលទុកគ្រឿងប្រដាប់របស់ទីបរិសុទ្ធ ហើយពួកសង្ឃដែលបម្រើការងារ ពួកឆ្មាំទ្វារ និងពួកចម្រៀងក៏ស្ថិតនៅទីនោះដែរ។ យើងនឹងមិនបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។