Biblia Todo Logo
La Biblia Online

- Anuncios -




នេហេមា 12:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 ហើយ​ក៏​មាន​ម្អា‌សេ‌យ៉ា សេម៉ា‌យ៉ា អេលា‌សារ អ៊ូស៊ី យ៉ូ‌ហា‌ណាន ម៉ាលគា អេឡាំ និង​អេស៊ើរ​ដែរ។ ឯ​ពួក​ចម្រៀង ក៏​ស្រែក​ច្រៀង​ជាមួយ​យីស‌រ៉ាហ៊ា ដែល​ជា​អ្នក​នាំ​មុខ​របស់​គេ។

Ver Capítulo Copiar

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 ហើយ​ក៏​មាន​លោក​ម៉ាសេ‌យ៉ា លោក​សេម៉ាយ៉ា លោក​អេ‌ឡា‌សារ លោក​អ៊ូស៊ី លោក​យ៉ូហាណាន លោក​ម៉ាល‌គា លោក​អេឡាំ និង​លោក​អេ‌ស៊ើរ។ ពេល​នោះ ក្រុម​ចម្រៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីស‌រ៉ាហ៊ា។

Ver Capítulo Copiar

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 ហើយ​ម្អាសេយ៉ា សេម៉ាយ៉ា អេលាសារ អ៊ូស៊ី យ៉ូហា‌ណាន ម៉ាលគា អេឡាំ នឹង​អេស៊ើរ​ដែរ ឯ​ពួក​ចំរៀង គេ​ក៏​ច្រៀង​ឡើង​ជា​ខ្លាំង តាម​យីស‌រ៉ាហ៊ា ដែល​នាំ​មុខ​គេ

Ver Capítulo Copiar

អាល់គីតាប

42 ហើយ​ក៏​មាន​លោក​ម៉ាសេ‌យ៉ា លោក​សេម៉ាយ៉ា លោក​អេ‌ឡា‌សារ លោក​អ៊ូស៊ី លោក​យ៉ូហាណាន លោក​ម៉ាល‌គា លោក​អេឡាំ និង​លោក​អេ‌ស៊ើរ។ ពេល​នោះ ក្រុម​ចំរៀង​ក៏​បន្លឺ​សំឡេង​ច្រៀង ក្រោម​ការ​ដឹក​នាំ​របស់​លោក​អធិការ​យីស‌រ៉ាហ៊ា។

Ver Capítulo Copiar




នេហេមា 12:42
11 Referencias Cruzadas  

សាំម៉ា​ជា​កូន​មីកែល មីកែល​ជា​កូន​ប្អាសេ‌យ៉ា ប្អាសេយ៉ា​ជា​កូន​ម៉ាលគា


ម្អាស៊ា ប៊ីល‌កាយ សេម៉ា‌យ៉ា អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​ពួក​សង្ឃ។


ព្រម​ទាំង​បង‌ប្អូន​របស់​គេ ជា​អ្នក​ខ្លាំង​ពូកែ​មាន​ចិត្ត​ក្លាហាន ទាំង​អស់​មាន ១២៨ នាក់ ឯ​អ្នក​ដែល​គ្រប់​គ្រង​លើ​គេ គឺ​សាបឌាល ជា​កូន​កេដូ‌លីម។


ហើយ​ពួក​សង្ឃ មាន​អេលា‌គីម ម្អា‌សេ‌យ៉ា មីន‌យ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាការី និង​ហា‌ណា‌នា ដែល​ជា​អ្នក​កាន់​ត្រែ


នៅ​ថ្ងៃ​នោះ គេ​ថ្វាយ​យញ្ញ‌បូជា​យ៉ាង​សន្ធឹក ហើយ​មាន​ចិត្ត​សប្បាយ​រីក‌រាយ ដ្បិត​ព្រះ​ធ្វើ​ឲ្យ​គេ​អរ​សប្បាយ​ជា​ខ្លាំង ឯ​ស្រ្ដី និង​ក្មេងៗ ក៏​សប្បាយ​រីក​រាយ​ដែរ។ អំណរ​លាន់ឮ​ចេញពី​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​ឆ្ងាយ។


ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ ដែល​ជា​កម្លាំង​របស់​យើង ចូរ​ស្រែក​ហ៊ោដោយ​អំណរ ថ្វាយ​ព្រះ​របស់​លោក​យ៉ាកុប!


ចូរលើក​ទំនុក ចូរ​វាយ​ក្រាប់ ហើយ​ចាប់​ស៊ុង​យ៉ាង​ពីរោះ និង​ដេញ​ពិណ​ផង។


ចូល​មក យើង​នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​យើង​បន្លឺ​សំឡេង​ដោយ​អំណរ​ដល់​ព្រះ ដែល​ថ្ម​ដា​នៃ​ការ​សង្គ្រោះ​របស់​យើង!


Síguenos en:

Anuncios


Anuncios


¡Síguenos en WhatsApp! Síguenos