នេហេមា 10:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
33 គឺជាតម្លៃនៃនំបុ័ងតាំងទុក តង្វាយម្សៅដែលថ្វាយជាប្រចាំ និងតង្វាយដុតដែលថ្វាយជាប្រចាំ ហើយនៅថ្ងៃសប្ប័ទ ថ្ងៃចូលខែ និងថ្ងៃបុណ្យដែលបានកំណត់ វត្ថុបរិសុទ្ធ តង្វាយលោះបាប សម្រាប់ធ្វើពិធីរំដោះបាបពួកអ៊ីស្រាអែល និងសម្រាប់អស់ទាំងកិច្ចការក្នុងព្រះដំណាក់របស់ព្រះនៃយើង។
Ver Capítulo Copiar
33 គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។
Ver Capítulo Copiar
33 ជាដំឡៃនៃនំបុ័ងតាំងទុកដង្វាយម្សៅដែលថ្វាយជានិច្ច នឹងដង្វាយដុតជានិច្ច ហើយនៅថ្ងៃឈប់សំរាក ថ្ងៃចូលខែ នឹងថ្ងៃបុណ្យមានកំណត់ទាំងប៉ុន្មាន ព្រមទាំងរបស់បរិសុទ្ធ ដង្វាយលោះបាប ដែលថ្វាយឲ្យធួននឹងបាបពួកអ៊ីស្រាអែល នឹងគ្រប់ទាំងការងារក្នុងព្រះវិហារ របស់ព្រះនៃយើងរាល់គ្នាទាំងអស់ផង
Ver Capítulo Copiar
33 គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងជូនអុលឡោះតាអាឡា ជំនូនអចិន្ត្រៃយ៍ គូរបានដុត ដែលត្រូវជូនជាអចិន្ត្រៃយ៍នៅថ្ងៃឈប់សម្រាក ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ គូរបានរំដោះបាបជនជាតិអ៊ីស្រអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងដំណាក់របស់ម្ចាស់នៃយើង។
Ver Capítulo Copiar