និក្ខមនំ 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 ប៉ុន្ដែ កាលផារ៉ោនឃើញថាបានធូរស្បើយហើយ ស្ដេចក៏តាំងព្រះហឫទ័យរឹងទទឹងទៀត មិនព្រមស្តាប់លោកម៉ូសេ និងលោកអើរ៉ុនឡើយ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលទុកស្រាប់។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពេលឃើញកង្កែបងាប់អស់ហើយនោះ ព្រះចៅផារ៉ោនមានព្រះហឫទ័យមានះ មិនព្រមស្ដាប់លោកម៉ូសេ និងលោកអើរ៉ុន ដូចព្រះអម្ចាស់មានព្រះបន្ទូលទុកស្រាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 តែកាលផារ៉ោនឃើញថាបានធូរស្បើយហើយ នោះទ្រង់តាំងព្រះទ័យរឹងទទឹងទៀត ហើយមិនព្រមស្តាប់តាមម៉ូសេនឹងអើរ៉ុនឡើយ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលមក។ Ver Capítuloអាល់គីតាប15 ពេលឃើញកង្កែបងាប់អស់ហើយនោះ ស្តេចហ្វៀរ៉អ៊ូនមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។ Ver Capítulo |
ពេលនោះ លោកម៉ូសេទូលតបថា៖ «មើល៍ ទូលបង្គំចេញពីព្រះករុណាទៅ ហើយទូលបង្គំនឹងអង្វរដល់ព្រះយេហូវ៉ា ដើម្បីឲ្យហ្វូងរុយចេញពីព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណានៅថ្ងៃស្អែក សូមកុំឲ្យតែព្រះករុណាបញ្ឆោតតទៅទៀត ដោយមិនបើកឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ»។
គេឆ្លើយថា៖ «បើអ្នករាល់គ្នាបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញ កុំបញ្ជូនទៅដោយទទេឡើយ គឺត្រូវផ្ញើតង្វាយដោយព្រោះការរំលង ទៅដល់ព្រះរបស់គេផង នោះអ្នករាល់គ្នានឹងបានជាសះស្បើយ ក៏នឹងដឹងថាមានហេតុអ្វី ដែលនាំឲ្យព្រះហស្តនៃព្រះយេហូវ៉ានៅជាប់នឹងអ្នករាល់គ្នា»។