និក្ខមនំ 32:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹក រួចនាំគ្នាក្រោកឡើងរាំយ៉ាងសប្បាយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 លុះដល់ថ្ងៃស្អែកបណ្តាជនទាំងឡាយក៏ក្រោកឡើងពីព្រលឹម ទៅថ្វាយដង្វាយដុត នឹងដង្វាយមេត្រី ក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។ Ver Capítuloអាល់គីតាប6 លុះស្អែកឡើង ប្រជាជនក្រោកពីព្រលឹម នាំគ្នាធ្វើគូរបានដុត និងគូរបានមេត្រីភាព។ ប្រជាជនអង្គុយស៊ីផឹករួចនាំគ្នាក្រោកឡើង រាំយ៉ាងសប្បាយ។ Ver Capítulo |
យើងនឹងធ្វើឲ្យបុណ្យទាំងប៉ុន្មានរបស់អ្នករាល់គ្នា ទៅជាការយំសោក ហើយឲ្យបទចម្រៀងរបស់អ្នករាល់គ្នា ទៅជាពាក្យទំនួញ។ យើងនឹងធ្វើឲ្យគ្រប់ទាំងចង្កេះស្លៀកពាក់សំពត់ធ្មៃ ហើយឲ្យគ្រប់ទាំងក្បាលទៅជាត្រងោល។ យើងនឹងធ្វើឲ្យមានការយំសោក ដូចគេយំសោកនឹងកូនតែមួយ ហើយចុងបំផុតនៃការនោះនឹងដូចជាថ្ងៃជូរល្វីង។