នាងអេសធើរ 3:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ប៉ុន្ដែ លោកតោះតើយមិនចង់កម្ចាត់ម៉ាដេកាយតែម្នាក់ប៉ុណ្ណោះឡើយ ដ្បិតមានគេបានជម្រាបហាម៉ានពីសាសន៍របស់ម៉ាដេកាយ ដូច្នេះ លោកក៏រកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់ គឺជនរួមជាតិរបស់ម៉ាដេកាយ ដែលមាននៅពាសពេញក្នុងនគររបស់ព្រះបាទអ័ហាស៊ូរុសទាំងមូល។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកម្ចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ព្រះចៅអហាស៊ូរុស។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 តែលោកតោះតើយ នឹងចង់ចាប់ម៉ាដេកាយតែ១ប៉ុណ្ណោះ ដ្បិតគេបានជំរាបឲ្យលោកជ្រាបពីសាសន៍របស់ម៉ាដេកាយហើយ បានជាលោករកឱកាសនឹងបំផ្លាញសាសន៍យូដាទាំងអស់បង់ ដែលមាននៅពេញក្នុងនគររបស់អ័ហាស៊ូរុសទាំងមូលវិញ គឺជាជាតិរបស់ម៉ាដេកាយទាំងប៉ុន្មាន។ Ver Capítuloអាល់គីតាប6 មានគេជម្រាបលោកហាម៉ានថា លោកម៉ាដេកាយជាជនជាតិយូដា ដូច្នេះ លោកហាម៉ានក៏យល់ថា នេះជាមូលហេតុមួយ ដែលត្រូវតែកំចាត់លោកម៉ាដេកាយចោល។ លោកក៏រកមធ្យោបាយលុបបំបាត់ជនជាតិយូដា ជាជនរួមជាតិរបស់លោកម៉ាដេកាយ ឲ្យវិនាសសូន្យពីរាជាណាចក្ររបស់ស្តេចអហាស៊ូរុស។ Ver Capítulo |