ទំនុកតម្កើង 98:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ផែនដីទាំងមូលអើយ ចូរទម្លាយចេញជាបទចម្រៀងដោយអំណរ ហើយច្រៀងសរសើរចុះ! Ver Capítuloព្រះគម្ពីរខ្មែរសាកល4 ផែនដីទាំងមូលអើយ ចូរស្រែកហ៊ោសប្បាយទៅកាន់ព្រះយេហូវ៉ា ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរ ចូរច្រៀងសរសើរតម្កើង! Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងស្មូត្រទំនុកតម្កើង! Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ចូរឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ា ឱផែនដីទាំងមូលអើយ ចូរទំលាយច្រៀងដោយអំណរ អើ ចូរច្រៀងសរសើរចុះ Ver Capítuloអាល់គីតាប4 មនុស្សនៅលើផែនដីទាំងមូលអើយ ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡាដោយអំណរ! ចូរស្រែកហ៊ោយ៉ាងសប្បាយ ព្រមទាំងច្រៀង គីតាបសាបូរ! Ver Capítulo |
ឱផ្ទៃមេឃអើយ ចូរច្រៀងឡើង ដ្បិតព្រះយេហូវ៉ាបានសម្រេចការហើយ ឱផែនដីដ៏ទាបអើយ ចូរស្រែកឡើង ឱភ្នំទាំងឡាយ ឱព្រៃ និងអស់ទាំងដើមឈើក្នុងព្រៃអើយ ចូរធ្លាយចេញជាបទចម្រៀងចុះ ពីព្រោះព្រះយេហូវ៉ាបានប្រោសលោះ ពួកយ៉ាកុបទាំងអស់ហើយ ព្រះអង្គនឹងតម្កើងអង្គទ្រង់ឡើងនៅក្នុងពួកអ៊ីស្រាអែលផង។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។