ទំនុកតម្កើង 69:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 អស់អ្នកដែលអង្គុយនៅទ្វារក្រុង នាំគ្នានិយាយដើមទូលបង្គំ ហើយមនុស្សប្រមឹក យករឿងទូលបង្គំទៅធ្វើជាទំនុកច្រៀង។ Ver Capítuloព្រះគម្ពីរខ្មែរសាកល12 ពួកអ្នកដែលអង្គុយតាមខ្លោងទ្វារក្រុងនិយាយដើមទូលបង្គំ ហើយទូលបង្គំជាចម្រៀងរបស់មនុស្សប្រមឹក។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 គេនាំគ្នានិយាយដើមទូលបង្គំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ទូលបង្គំទៅច្រៀងឡកឡឺយ។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ពួកអ្នកដែលអង្គុយនៅទីទ្វារក្រុង គេនិយាយដើមពីទូលបង្គំ ហើយទូលបង្គំជាទំនុកច្រៀងដល់ពួកប្រមឹកស្រា។ Ver Capítuloអាល់គីតាប12 គេនាំគ្នានិយាយដើមខ្ញុំ នៅតាមទីសាធារណៈ ហើយមនុស្សប្រមឹកនាំគ្នាយករឿង ខ្ញុំទៅច្រៀងឡកឡឺយ។ Ver Capítulo |
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។