ទំនុកតម្កើង 49:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។ Ver Capítuloព្រះគម្ពីរខ្មែរសាកល14 ពួកគេត្រូវបានតម្រូវសម្រាប់ស្ថានមនុស្សស្លាប់ដូចជាហ្វូងចៀម សេចក្ដីស្លាប់នឹងឃ្វាលពួកគេ ហើយមនុស្សទៀងត្រង់នឹងត្រួតត្រាលើពួកគេតាំងពីព្រឹកព្រលឹម។ រូបសណ្ឋានរបស់ពួកគេគឺសម្រាប់ឲ្យស្ថានមនុស្សស្លាប់ស៊ីបំផ្លាញ ដោយគ្មានទីអាស្រ័យសម្រាប់គេឡើយ។ Ver Capítuloព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។ Ver Capítuloព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ Ver Capítuloអាល់គីតាប14 អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ អ្នកគង្វាល ឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅនៅក្នុងផ្នូរខ្មោច។ Ver Capítulo |